នារីទម្ងន់ធ្ងន់ជាងគេលើលោក ត្រៀមទទួលការវះកាត់ពីពេទ្យឥណ្ឌា

នារី​ជនជាតិ​អេ​ស៊ី​ប​វ័យ ៣៦ ឆ្នាំ ឈ្មោះថា Eman Ahmed Abd El Aty ត្រូវបាន​គេ​ជឿថា នាង​ជា​ស្ត្រី​ដែលមាន​ទម្ងន់​ធ្ងន់​លើ​លោក ដែល​ស្ថិតក្នុង​ទម្ងន់​ប្រមាណ​ជាង ៥០០ គីឡូក្រាម ។​

​ថ្មីៗ​នេះដែរ គេ​បានដឹងថា នាង​បានមក​ដល់ទី​ក្រុង Mumbai ប្រទេស​ឥណ្ឌា​ហើយ ដែល​នៅ​ទីនោះ នាង​ត្រៀម​ទទួលយក​ការវះកាត់​សម្រក​ទម្ងន់ ។ គ្រួសារ​នាង​បាន​ឲ្យ​ដឹងថា នាង​សឹងតែ​មិនអាច​រើខ្លួន​រួច​ព្រោះតែ​ទម្ងន់​ដ៏​មហិមា​របស់​នាង ទើប​នេះ​គឺជា​លើកដំបូង​ដែល​នាង Eman ចាក​ចេញពីផ្ទះ​ក្នុង​រយៈពេល ២៥ ឆ្នាំ​ចុង​ក្រោយនេះ ។ គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ដែរ​ថា នាង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ម៉ត់ចត់​រយៈពេល​យ៉ាងតិច​មួយខែ ទើប​ពួកគេ​ហ៊ាន​ធានា​សុវត្ថិភាព​សម្រាប់​ការវះកាត់​របស់​នាង ។​

www.000webhost.com